Skip to Content

សេវាថែទាំចល័ត នៅផ្ទះ និងមន្ទីរពេទ្យ គ្រប់ទីកន្លែងដែលអ្នកស្ថិតនៅ

ជាមួយក្រុមការងារថែទាំចល័តដែលមានបទពិសោធន៍ក្នុងការថែទាំអ្នកជំងឺ យើងផ្តល់សេវាថែទាំប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារវេជ្ជសាស្ត្រត្រឹមត្រូវ ដើម្បីឱ្យអ្នកជំងឺ និងក្រុមគ្រួសារទទួលបានភាពកក់ក្តៅ ទំនុកចិត្ត និងសន្តិភាពផ្លូវចិត្ត។

យើងជឿថា ការថែទាំដ៏ល្អ មិនមែនត្រឹមតែព្យាបាលអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងសន្តិភាពផ្លូវចិត្តដល់គ្រួសារទាំងមូល។

ប្រឹក្សាយោបល់ឥតគិតថ្លៃ

សេវាកម្មគិលានុបដ្ឋាកថែទាំចល័ត

អំពីសេវាកម្មថែទាំចល័ត

សេវាកម្មជំនួយការថែទាំចល័តផ្ទាល់ខ្លួន

សេវាកម្មជំនួយការថែទាំចល័តផ្ទាល់ខ្លួន

យើងផ្តល់សេវាថែទាំប្រចាំថ្ងៃសម្រាប់មនុស្សចាស់ អ្នកជំងឺ និងអ្នកដែលត្រូវការជំនួយក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីឱ្យពួកគេរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពកក់ក្តៅនៅក្នុងផ្ទះរបស់ខ្លួន។

សេវាកម្មជំនួយការថែទាំចល័តផ្ទាល់ខ្លួន

សេវាកម្មគិលានុបដ្ឋាកថែទាំចល័ត

ផ្តល់សេវាថែទាំវេជ្ជសាស្ត្រដោយគិលានុបដ្ឋាយិកាជំនាញ និងបទពិសោធន៏ ដើម្បីជួយអ្នកជំងឺក្នុងការព្យាបាល ស្តារសុខភាព និងបន្តការថែទាំបន្ទាប់ពីចេញពីមន្ទីរពេទ្យ។

Home Therapy & Rehabilitation

សេវាកម្មថែទាំអ្នកជំងឺធ្ងន់ធ្ងរ

សម្រាប់អ្នកជំងឺដែលត្រូវការការថែទាំរយៈពេលវែង ឬមានស្ថានភាពសុខភាពស្មុគស្មាញ យើងផ្តល់ការថែទាំប្រកបដោយការយកចិត្តទុកដាក់ និងផែនការថែទាំផ្ទាល់ខ្លួន ដើម្បីជួយឱ្យអ្នកជំងឺ និងគ្រួសារមានទំនុកចិត្ត និងសន្តិភាពផ្លូវចិត្ត។

Home Therapy & Rehabilitation

សេវាព្យាបាល និងស្តារនីតិសម្បទា

យើងជួយអ្នកជំងឺស្តារកម្លាំង សមត្ថភាពចលនា និងគុណភាពជីវិត តាមរយៈការព្យាបាល និងកម្មវិធីស្តារនីតិសម្បទាដែលសមស្របទៅតាមស្ថានភាពរបស់អ្នកជំងឺនីមួយៗ។

គុណតម្លៃស្នូលនៃការថែទាំអ្នកជំងឺ

យើងជឿថា ការថែទាំដ៏ល្អ មិនមែនត្រឹមតែជាសេវាកម្មវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់ដោយក្តីមេត្តា ទំនុកចិត្ត និងភាពកក់ក្តៅដូចជាគ្រួសារ។
គ្រប់ការថែទាំ និងសេវាកម្មរបស់យើង ត្រូវបានដឹកនាំដោយគុណតម្លៃស្នូល KRUSA។

ចិត្តមេត្តា និងការយកចិត្តទុកដាក់

ផ្តល់ការថែទាំដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់រូប។ យើងជឿថា ពាក្យសម្ដីទន់ភ្លន់ ស្នាមញញឹម និងការយល់ចិត្ត អាចជួយបង្កើតកម្លាំងចិត្ត និងភាពកក់ក្តៅដល់អ្នកជំងឺ និងគ្រួសារ។

សេចក្ដីគោរព និងការយល់តម្លៃមនុស្ស

យើងគោរពសេចក្ដីថ្លៃថ្នូរ សិទ្ធិ និងតម្រូវការរបស់អ្នកជំងឺ និងគ្រួសារគ្រប់រូប។
យើងស្តាប់ដោយយកចិត្តទុកដាក់ និងផ្តល់ការថែទាំដោយគោរពភាពខុសគ្នា វប្បធម៌ និងជម្រើសរបស់មនុស្សម្នាក់ៗ។

សាមគ្គីភាព និងការសហការជាក្រុម

យើងជឿថា ការថែទាំដ៏ល្អកើតចេញពីការសហការគ្នា។ ក្រុមអ្នកថែទាំ គិលានុបដ្ឋាយិកា អ្នកព្យាបាល វេជ្ជបណ្ឌិត និងគ្រួសារ ធ្វើការរួមគ្នាជាក្រុមតែមួយ ដើម្បីផ្តល់ការថែទាំដែលមានប្រសិទ្ធភាព និងភាពកក់ក្តៅបំផុតសម្រាប់អ្នកជំងឺ។

ការគាំទ្រ និងនៅក្បែរគ្រប់ពេលវេលា

យើងប្តេជ្ញានៅក្បែរ និងគាំទ្រអ្នកជំងឺ និងគ្រួសារ នៅគ្រប់ដំណាក់កាលនៃការថែទាំ។ មិនថាជាពេលសម្រាកព្យាបាល ការស្តារសុខភាព ឬការថែទាំរយៈពេលវែង KrusaCare តែងតែត្រៀមខ្លួនផ្តល់ជំនួយ និងភាពសុខចិត្តដល់គ្រួសារ។

ការជួយថែទាំប្រកបដោយទំនុកចិត្ត

យើងផ្តល់សេវាថែទាំ និងជំនួយប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងទំនុកចិត្ត។
ជាមួយក្រុមការងារដែលមានបទពិសោធន៍ និងការយកចិត្តទុកដាក់ KrusaCare ជួយឱ្យអ្នកជំងឺរស់នៅបានកាន់តែមានផាសុកភាព សុវត្ថិភាព និងគុណភាពជីវិតល្អប្រសើរ។

សេវាកម្មថែទាំអ្នកជំងឺធ្ងន់ធ្ងរ

ដំណើរការនៃការផ្តល់ការថែទាំចល័តរបស់គ្រួសារឃែរ

1

ប្រឹក្សាយោបល់ជាមួយក្រុមគ្រួសារអ្នកជំងឺ

ក្រុមការងារសម្របសម្រួលការថែទាំរបស់ គ្រួសារឃែរ នឹងធ្វើការពិភាក្សា និងស្តាប់ពីស្ថានភាពអ្នកជំងឺ តម្រូវការថែទាំ និងសេវាកម្មដែលគ្រួសារចង់បាន។
អ្នកជំងឺនីមួយៗ និងគ្រួសារនីមួយៗ មានស្ថានភាព និងក្តីបារម្ភខុសៗគ្នា ដូច្នេះយើងចំណាយពេលស្តាប់ និងយល់ពីតម្រូវការជាក់លាក់ ដើម្បីផ្តល់ដំណោះស្រាយថែទាំដែលសាកសម និងមានប្រសិទ្ធភាពបំផុត។

2

ចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងធ្វើផែនការថែទាំ

បន្ទាប់ពីការប្រឹក្សាយោបល់ ក្រុមអ្នកជំនាញរបស់ គ្រួសារឃែរ នឹងធ្វើការវាយតម្លៃស្ថានភាពអ្នកជំងឺ ដោយផ្អែកលើស្ថានភាពសុខភាព តម្រូវការប្រចាំថ្ងៃ និងគោលដៅនៃការស្តារសុខភាព។
ផ្អែកលើការវាយតម្លៃនេះ យើងនឹងរៀបចំផែនការថែទាំផ្ទាល់ខ្លួន ដែលសមស្របទៅតាមស្ថានភាពអ្នកជំងឺ ដើម្បីធានាថា អ្នកជំងឺទទួលបានការថែទាំប្រកបដោយសុវត្ថិភាព ផាសុកភាព និងប្រសិទ្ធភាពខ្ពស់។

3

រៀបចំក្រុមការងារសម្រាប់ថែទាំអ្នកជំងឺ

គ្រួសារឃែរ នឹងរៀបចំក្រុមអ្នកថែទាំ គិលានុបដ្ឋាយិកា អ្នកព្យាបាល និងវេជ្ជបណ្ឌិត ដែលសមស្របទៅតាមតម្រូវការរបស់អ្នកជំងឺ ដើម្បីផ្តល់សេវាថែទាំនៅផ្ទះ ឬមន្ទីរពេទ្យ។
ក្រុមការងាររបស់យើងផ្តល់ការថែទាំដោយចិត្តមេត្តា ការគោរព និងការគាំទ្រប្រកបដោយទំនុកចិត្ត ដើម្បីឱ្យអ្នកជំងឺ និងគ្រួសារមានអារម្មណ៍កក់ក្តៅ សុខចិត្ត និងជឿជាក់ថា មនុស្សជាទីស្រឡាញ់របស់ពួកគេកំពុងទទួលបានការថែទាំដ៏ល្អបំផុត។

4

តាមដាន និងផ្តល់ជូនរបាយការណ៏ការថែទាំ

ក្រុមការងាររបស់ គ្រួសារឃែរ នឹងតាមដានស្ថានភាពអ្នកជំងឺ និងផ្តល់ព័ត៌មានអំពីការថែទាំជាប្រចាំទៅកាន់ក្រុមគ្រួសារ ដើម្បីឱ្យគ្រួសារអាចទទួលបានព័ត៌មានអំពីការវិវត្តន៍ និងស្ថានភាពសុខភាពរបស់អ្នកជំងឺគ្រប់ពេលវេលា។
យើងបន្តធ្វើការវាយតម្លៃ និងកែសម្រួលផែនការថែទាំនៅពេលចាំបាច់ ដើម្បីធានាថា អ្នកជំងឺទទួលបានការថែទាំដែលសាកសម និងមានគុណភាពល្អបំផុត។

សេវាកម្មគិលានុបដ្ឋាកថែទាំចល័ត

យើងនៅទីនេះ ដើម្បីគាំទ្រអ្នក និងគ្រួសាររបស់អ្នក

មិនថាអ្នកកំពុងស្វែងរកសេវាថែទាំចល័តនៅផ្ទះ សេវាគិលានុបដ្ឋាយិកា សេវាព្យាបាល ឬជំនួយថែទាំនៅមន្ទីរពេទ្យទេ ក្រុមការងារ គ្រួសារឃែរ បានត្រៀមខ្លួនជានិច្ច ដើម្បីជួយអ្នកស្វែងរកដំណោះស្រាយថែទាំចល័តដែលសាកសមបំផុតសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។

គ្រួសារឃែរ លើសពីការថែទាំ គឺជាគ្រួសារ។ 
More Than Care. Family.