ការដួលលើមនុស្សចាស់មិនមែនជារឿងតូចតាចឡើយ។ នៅពេលវ័យកាន់តែជ្រេ ឆ្អឹងចាប់ផ្តើមស្តើង និងស្រួយ (ជំងឺពុកឆ្អឹង) ដែលធ្វើឱ្យការដួលស្រាលៗមួយចំនួន អាចបណ្តាលឱ្យបាក់ឆ្អឹងត្រគាក ឬឆ្អឹងខ្នង រហូតឈានទៅដល់ការសម្រាកព្យាបាលនៅលើគ្រែយូរអង្វែង។
១. វិធីសាស្ត្រពង្រឹងសុខភាពឆ្អឹង និងទប់ស្កាត់ការដួល
- អាហារូបត្ថម្ភទ្រទ្រង់ឆ្អឹង៖ ផ្តល់អាហារសម្បូរជាតិកាល់ស្យូម (ទឹកដោះគោ បន្លែបៃតងចាស់ ត្រីតូចៗ) និងវីតាមីន D ដើម្បីជួយឱ្យឆ្អឹងរឹងមាំ។
- ការហាត់ប្រាណពង្រឹងសាច់ដុំ៖ លើកទឹកចិត្តឱ្យធ្វើចលនាស្រាលៗ ដូចជាការដើរ ឬការធ្វើលំហាត់ប្រាណលំនឹង ដើម្បីកាត់បន្ថយការទន់ជើង ឬទប់ខ្លួនមិនជាប់។
- រៀបចំបរិស្ថានក្នុងផ្ទះឱ្យមានសុវត្ថិភាព៖
- រៀបចំបន្ទប់ និងផ្លូវដើរឱ្យមានពន្លឺភ្លឺច្បាស់លាស់។
- ចៀសវាងការដាក់រ៉ង/កម្រាលជើងដែលរអិល ឬខ្សែភ្លើងរញ៉េរញ៉ៃលើឥដ្ឋ។
- បំពាក់ដៃតោងនៅកន្លែងងូតទឹក និងបង្គន់។
២. អ្វីដែលត្រូវធ្វើភ្លាមៗនៅពេលមនុស្សចាស់ដួល
- កុំប្រញាប់លើក ឬទាញភ្លាមៗ៖ សួរនាំ និងសង្កេតមើលថាគាត់មានការឈឺចាប់ខ្លាំងនៅត្រង់ណា (ជាពិសេសត្រគាក) ឬអត់។
- ពិនិត្យអាការៈ៖ ប្រសិនបើគាត់មិនអាចកម្រើកបាន ឬមានការឈឺចាប់ខ្លាំង សូមកុំផ្លាស់ប្តូរឥរិយាបថគាត់ដោយផ្ទាល់ ហើយប្រញាប់ហៅសេវាសង្គ្រោះបន្ទាន់។
សុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់របស់អ្នក គឺជាអាទិភាពចម្បងរបស់យើង។ គ្រួសារឃែរ ផ្តល់ជូនសេវាកម្មថែទាំដល់ផ្ទះ ដើម្បីការពារ និងថែទាំគាត់យ៉ាងដិតដល់៖
- ការជួយជ្រោមជ្រែងក្នុងការផ្លាស់ទី៖ បុគ្គលិកជំនាញរង់ចាំជួយគ្រាត គ្រង និងដើរកំដររៀងរាល់ពេល ដើម្បីធានាថាគាត់មិនដួល ឬមានគ្រោះថ្នាក់។
- ការវាយតម្លៃសុវត្ថិភាពក្នុងផ្ទះ៖ ផ្តល់ការណែនាំពីការរៀបចំបរិស្ថានរស់នៅឱ្យសមស្រប និងមានសុវត្ថិភាពសម្រាប់មនុស្សចាស់។
- ការរៀបចំរបបអាហារ និងថ្នាំ៖ ជួយរៀបចំអាហារដែលជួយទ្រទ្រង់ឆ្អឹង និងរំលឹកការពិសាថ្នាំបំប៉នឱ្យបានទៀងទាត់។
ផ្តល់ភាពស្ងប់ចិត្តដល់គ្រួសារអ្នក និងសុវត្ថិភាពដល់ឪពុកម្តាយជាមួយ គ្រួសារឃែរ!
សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានការពិគ្រោះយោបល់ និងវាយតម្លៃសុខភាព៖
លេខទូរស័ព្ទ៖ 069 581 825 តេលេក្រាម៖ t.me/krusacare
ឬផ្ញើសារមកកាន់ប្រអប់សារ ៖ carekrusa@gmail.com